(AKP ធានជីន) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា សម្តេចធិបតី កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន៕









