លោក យ៉ែម ណយ ប្រធាននាយកដ្ឋាន​កិច្ចការព័ត៌មាន និងទំនាក់ទំនង​សាធារណៈ​ ទទួលបាន​មេដាយ​មុនីសារាភ័ណ្ន​ថ្នាក់ធិបឌិន្ទ​ដ៏ខ្ពង់ខ្ពស់ពីសំណាក់​រដ្ឋមន្ដ្រីក្រសួងព័ត៌មាន​

Vannak News Network

(ភ្នំពេញ​) ៖ មន្ដ្រីជាន់ខ្ពស់​របស់ក្រសួង​ព័ត៌មាន​ លោក យ៉ែម ណយ ប្រធាន​នាយកដ្ឋាន​កិច្ចការព័ត៌មាន និងទំនាក់ទំនង​សាធារណៈ​ បាន​ទទួលមេដាយមុនី​សារាភ័ណ្ដថ្នាក់ធិបឌិន្ទ​ ក្នុង​ពិធី​សន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ២០២៥ ក្រោមអធិបតី​ភាព​ដ៏សែន​ខ្ពង់ខ្ពស់បំផុត​ពីសំណាក់​រដ្ឋមន្ដ្រីក្រសួងព័ត៌មាន​ នាល្ងាចថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។


សូមជម្រាបជូន​ថា លោក យ៉ែម ណយ ជាមន្ដ្រីជើងចាស់របស់ក្រសួងព័ត៌មាន​ជាយូណាស់មកហើយ មានទាំង​ចំណេះដឹង​ បទពិសោធន៍ និង​ដឹកនាំ​មន្ដ្រីក្រោម​ឱវាទ​ប្រកបដោយប្រសិទ្ធភាព​ ជាពិសេសទៅទៀត​ក្នុង​ការ​តម្រង់ទិស​របស់អ្នក​សារព័ត៌មាន​ឲ្យ​ប្រកប​វិជ្ជាជីវៈ​ និងក្រមសីលធម៌​បានយ៉ាងល្អបំផុត​ក្នុង​រយៈកាលជាង​៣០ឆ្នាំកន្លងមកហើយ​។ 


លោក យ៉ែម ណយ ជាមន្ដ្រីជាន់ខ្ពស់ដែលសាកសមបំផុត​ទទួលបាន​ការ​លើកទឹកចិត្ត​ និង​សរសើរ​ក្នុង​វិស័យ​សារព័ត៌មានពីសំណាក់​រដ្ឋមន្ដ្រី​ក្រសួងព័ត៌មាន និង​សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top