រដ្ឋមន្ដ្រី​ ចម និម្មល ​លើកទឹកចិត្ត​ឲ្យ​វិស័យឯកជន​ជម្រុញ​ការ​ប្រើប្រាស់​ និងដាក់លក់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ

Vannak News Network

(ភ្នំពេញ) ៖ លោកជំទាវ​ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់វិស័យឯកជន ជំរុញការប្រើប្រាស់ និងដាក់លក់ផលិតផលខ្មែរ នៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការដាក់តាំង និងលក់​នៅធ្នើរដែលងាយស្រួលរក។


ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវ​ ចម និម្មល អញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាត បូកសរុបលទ្ធផលការងារ សភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។


លោកជំទាវ​ ចម និម្មល បានបញ្ជាក់យ៉ាងដូច្នេះថា «ទិសដៅរបស់យើងនៅអនាគត គឺចង់ធ្វើម្ដេចនៅក្នុងវិស័យសំខាន់ៗ មានលទ្ធផលផ្គត់ផ្គង់នៅក្នុងស្រុក ដែលត្រូវការចូលរួមពីវិស័យឯកជន ដើម្បីផ្សំផ្គុំគ្នា»។


លោកជំទាវ​បានអំពាវនាវ និងលើកទឹកចិត្ត ដល់វិស័យឯកជន បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ និងដាក់លក់ផលិតផលខ្មែរ នៅទីផ្សារក្នុងស្រុក និងទីផ្សារ អន្តរជាតិ តាមរយៈការបង្កលក្ខណៈអំណាយផល ដល់ការដាក់តាំង និងលក់ផលិតផលខ្មែរ ក៏ដូចជាការចូលរួម និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាទាំងក្នុង និងក្រៅប្រទេស៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top