កម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់បំផុតនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលចូលជាធរមានកាលពីម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃការឯកភាពគ្នាទាំង១៣ចំណុច ដែលសម្រេចបានក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ព្រមទាំងកិច្ចប្រជុំ RBC នាពេលកន្លងមក។
ជាមួយគ្នានេះកម្ពុជា ក៏ស្នើឱ្យភាគីថៃអនុវត្តឱ្យបានដូចគ្នាក្នុងស្មារតីនេះ ដើម្បីសុខសន្តិភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ៕

