រូប​ភាព​បង្ហាញ​ការពិនិត្យ​របស់គ្រូពេទ្យ​ចំពោះពលរដ្ឋខ្មែរ​ដែលស្លាប់​ដោយ​ការបាញ់ប្រហារ​របស់យោធា​ថៃ​

Vannak News Network

(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការកោសល្យវិច័យ បានធ្វើកោសល្យវិច័យសព ពលរដ្ឋខ្មែរមួយរូប ដែលស្លាប់ដោយសារកម្លាំងប្រដាប់អាវុធថៃ បើកការបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការធ្វើកោសល្យវិច័យនេះ មានការចូលរួម ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាពិសេសក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។


ក្រោយការធ្វើកោសល្យវិច័យតាមបច្ចេកទេស និងនីតិវិធីរួច គណៈកម្មការជំនាញ បានប្រគល់សពជូនក្រុមគ្រួសារ និងអាជ្ញាធរដែនដី បានជួយរៀបចំធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ៕ 


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top