លោក វ៉ី សំណាង អភិបាលខេត្ត​តាកែវ​ណែនាំ​អភិបាលស្រុកទ្រាំង​ថ្មី​ឲ្យ​យកចិត្ត​ទុកដាក់​កិច្ចការពលរដ្ឋ​ និង​ទប់ស្កាត់​បទល្មើស​ក្នុងមូលដ្ឋាន​ឲ្យ​បាន​

Vannak News Network

(ខេត្ដតាកែវ​) ៖ ក្នុង​ពិធីចូលកាន់ដំណែង​ថ្មី​អភិបាលនៃគណៈអភិបាលស្រុក​ទ្រាំង​ថ្មី​ នាព្រឹកថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព​លោក វ៉ី សំណាង អភិបាលខេត្តតាកែវ​ បាន​ថ្លែង​ណែនាំ​លោកអភិបាលស្រុកទ្រាំង​ថ្មី​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានខ្ចប់ខ្ជួន​លើវិស័យ​រដ្ឋបាល​សាធារណៈ​ ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ និង​ប្រឹង​ប្រែង​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យកាន់តែរីកចម្រើនឡើង​ថែមទៀត​ផង​។


លោក​អភិបាលខេត្តតាកែវ ក៏បានប្រាប់ឲ្យលោកអភិបាលស្រុកថ្មី ខិតខំបំពេញការងារ និងបំប្រើពលរដ្ឋឲ្យអស់ពីសមត្ថភាពជាពិសេសរាល់សំណើ ឬតម្រូវការសេវាសាធារណៈរបស់ពលរដ្ឋត្រូវតែចុះដោះស្រាយឲ្យបានឆាប់រហ័សតាម ដែលអាចធ្វើទៅបាន ហើយរាល់ការផ្តល់សេវាទាំងអស់ត្រូវតែត្រឹមត្រូវតាម ច្បាប់ នីតិវិធី និងលក្ខខណ្ឌតម្រូវ ដើម្បីជៀសវាងកំហុសឆ្គងដែលអាចនាំឲ្យប៉ះពាល់ដល់ពលរដ្ឋ។


លោក​ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំង សមត្ថកិច្ចទាំងអសើត្រូវរួមសហការគ្នា លុបបំបាត់នូវ អំពើអសកម្មនានា និង ការធ្វើទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និង បទល្មើសផ្សេងៗជាដើម នៅមូលដ្ឋានដើម្បីធ្វើយ៉ាងណាឲ្យមូលដ្ឋានមានសន្តិសុខនិងនាំឲ្យបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់អាជ្ញាធនិងរាជរដ្ឋាភិបាល។


សូមជម្រាប​ជូន​ថា នាពេលកន្លងមក​ក្រោម​ការដឹកនាំ​របស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ​ បានធ្វើឲ្យ​ខេត្តតាកែវ​មានការរីកចម្រើន​យ៉ាងខ្លាំង ហើយ​លោកក៏បាន​ណែនាំ​ឲ្យកងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ​បង្ក្រាបក្រុមក្មេងទំនើង​ឲ្យ​បាន​ម៉ត់ចត់ជាទីបំផុត​ និង​មិនលើកលែង​ឲ្យ​បុគ្គលក្មេងពាលរូបណា​ធ្វើសកម្មភាព​បង្ករអសន្ដិសុខ​ដល់មូលដ្ឋាន​ដូច​លើកមុននោះដែរ​៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top