ឯកឧត្តម កើត ឆែ​ បាន​ផ្ទេរតំណែង​ពីអភិបាល​រង​រាជធានីភ្នំពេញ មកជាអភិបាលរងខេត្តកំពត​

Vannak News Network

(កំពត)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសតែងតាំង ឯកឧត្តម​ កើត ឆែ ជាអភិបាលរងខេត្តកំពត ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។


ពិធីនេះដែរ ក៏មានអញ្ជើញចូលរួមពីឯកឧត្តម​ ម៉ៅ ធនិន អភិបាលខេត្តកំពត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។


យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានតែងតាំងឯកឧត្តម​ កើត ឆែ ជាអភិបាលរងខេត្តកំពត៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top