ព្រឹកនេះ​ជំនួប​ពិសេស​រវាង​មេបញ្ជាការ​ភូមិ​ភាគ​៤កម្ពុជា​ និង​មេបញ្ជាការ​ភូមិ​ភាគ​២ថៃ នៅច្រកទ្វារ​ព្រំដែនអន្ដរជាតិ​ជាំ ខេត្តឧត្តមានជ័យ

Vannak News Network

(ឧត្តរមានជ័យ)៖ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលធ្វើឡើងរវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ។


កិច្ចប្រជុំ RBC នេះភាគីកម្ពុជា ដឹកនាំដោយដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២។ មេបញ្ជាការទាំងពីរធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។


តាមរយៈកិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមថា នឹងនាំមកនូវលទ្ធផលវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឲ្យភាគីទាំងពីរ អាចជំរុញការអនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពពេញលេញ ​និងនាំមកនូវសន្តិភាព ស្ថិរភាព និងនាំមកនូវប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top