ក្រសួង​ការងារ​ជំរុញ​យុទ្ធនាការ​ក្នុង​ការ​ចុះឈ្មោះ​រកការងារឲ្យ​ពលករ​ដែល​ត្រឡប់​មកពីប្រទេស​ថៃនៅតាមបណ្ដាសហគ្រាស ក្រុមហ៊ុន និង​រោងចក្រទូទាំង​ប្រទេស​

Vannak News Network

(ភ្នំពេញ)៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ក្រសួង បាន​ចាប់ផ្តើម​បើកយុទ្ធនាការចុះផ្ទាល់នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែល​ប្រតិបត្តិការនេះ​នឹងបន្ត​ធ្វើរហូតដល់​គ្រប់​គោល​ដៅសហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រទូទាំងប្រទេស ដើម្បី​ស្វែង​ប្រតិបត្តិការ​សម្រប​សម្រួល​រកការងារ​ជូន​បងប្អូន​ពលករ​ដែលត្រឡប់មក​ពីប្រទេសថៃ​។


ទន្ទឹមនឹងនេះ ក៏ជាឱកាសមួយដែល​បង្កើន​នូវភាព​ជាដៃគូយ៉ាងជិត​ស្និទ្ធថែមទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួម​គ្នា​ក្នុង​ស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារ​ឱ្យខ្មែរ ដើម្បីជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិយើងឱ្យកាន់តែរីកចំរើនរឹងមាំថែមទៀត។


នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណ​ចំពោះការ​ផ្ដល់​ឱកាស​ការងារ និង​ទទួលយកប​ងប្អូន​​ពលករ​​ខ្មែរដែល​​ទើប​ត្រឡប់​​មកពី​ថៃ​ឱ្យ​ចូល​បម្រើ​​ការ​​ងារ និងផ្តល់កិច្ចសហការសម្របស​ម្រួលដោ​យយក​ចិត្តទុ​កដា​ក់ និងទ​ន់ភ្លន់ពី​សំ​ណា​ក់​ស​ហ​គ្រា​ស​ ក្រុម​ហ៊ុន​ រោង​​ចក្រ ដល់ប​ងប្អូ​នព​លក​រ។ ការចុះ​​ទៅកាន់​សហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់​ដឹកនាំនា​ពេល​នេះ ក៏ដើម្បី​ផ្ដល់​ភាព​​កក់​ក្ដៅ​​ដល់បងប្អូនពលក​រខ្មែរដែល​ទើបទទួល​បានការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រផ​ងដែរ។


បន្ថែមពីនេះ យុទ្ធនាការនេះក៏នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ​យកចិត្ត​ទុកដាក់បំ​ផុតនៅថ្ងៃ​ចូ​ល​ធ្វើ​ការដំបូង​របស់​ពលករ និងសម្រួលឱ្យ​​មាន​ការ​បើក​​ប្រាក់​ឈ្នួល​​ដោយ​​ផ្ទាល់​​ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណា​មួយ ដើ​ម្បី​ប​ង្កភាពងាយស្រួលបន្ថែមទៀត​ជូ​​នបង​ប្អូន​ពលករ ហើយលើស​ពីនេះ ក្រសួងក៏​នឹងជំ​រុញ​ឱ្យ​សហ​​គ្រា​ស ក្រុម​ហ៊ុន និង​រោង​ចក្រ សហការ​ផ្ដល់ព័ត៌​មានអំពី​តម្រូវ​ការកម្លាំង​ពលកម្ម​មកក្រសួងរៀ​ងរា​ល់ ២សប្តាហ៍ម្តង និង​ការចូល​រួមវេទិកាការងារ ឬយុទ្ធ​​នាការ​ស​ម្ភាស​ជ្រើស​រើ​ស​បុគ្គ​លិក​ដោយ​​ផ្ទា​ល់ ឬតាម​រយៈ​ប្រព័ន្ធ Zoom ដែលក្រ​សួង​រៀបចំ​ក្នុង​​ករណី​​មានតម្រូវ​​ការជ្រើសរើសបុគ្គលិក៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top