ឯកឧត្តម គួច ចំរើ​ន ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ដែល​គាំទ្រ​ផ្ដល់​សម្ភារៈ ដើម្បី​លើកទឹកចិត្ត​កង​ទ័ព​កម្មស្មាតីបុព្វហេតុការពារជាតិ​មាតុភូមិ ​- Kucoh Chamroeun

Vannak News Network

(កណ្ដាល)៖ ការថ្លែង​អំណរគុណ​បែបនេះក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​របស់ក្រុម​ប្រឹក្សាខេត្តកណ្ដាល​លើកទី​១៥ អាណិត្ត​ទី​១៥ ដែល​មានការអញ្ជើញ​ចូលរួម​អធិបតីភាព​ពីសំណាក់ ឯកឧត្តម នូ សាខន ប្រធាន​ក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល សមាជិក​ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និង​មន្ដ្រីពាក់ព័ន្ធ​មួយចំនួន​ទៀត​ នៅថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២៥នេះ។


ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានថ្លែងកោតសរសើរដល់គណៈអភិបាលខេត្ត និងមន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុក និងបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា ដែលបានគាំទ្រផ្តល់កម្លាំងចិត្ត ក៏ដូចជាបានឧបត្ថម្ភអំណោយមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិយ៉ាងអង់អាចក្លាហាន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។


ឯកឧត្តម នូ សាខន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុកដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមរៀបចំពិធីបុណ្យសព និងឧបត្ថម្ភជូនដល់គ្រួសារសពព្រិនបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូនវរសេនាតូច ៣៩៣ កងពលតូចអន្តរាគមន៍លេខ ៩ លេខកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ឆ្នាំ នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រមទាំងបានជួយទិញដីមួយកន្លែងជូនដល់គ្រួសារសពផងដែរ។


នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សូមបន្តការតាមដានព័ត៌មានអំពីសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសសូមបន្តរួមគ្នាគាំទ្រទាំងសម្ភារៈ និងស្មារតីជូនដល់វរកងទ័ពជួរមុខ ដើម្បីបង្ហាញពីការស្នេហាជាតិ សាមគ្គីភាព ការឯកភាពគ្នា រួបរួមគ្នាក្នុងការពារបូរណភាពទឹកដី ជាពិសេសប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់ និងគាំទ្រក្នុងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពយូរអង្វែងតទៅទៀត។


សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត ទៅលើរបាយការណ៍លទ្ធផលការងារ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ៨របៀបវារៈ សំខាន់ៗ៕













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top