(ភ្នំពេញ) ៖ នាល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម នឹម ច័ន្ទតារា ប្រធានស្ដីទីគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានអញ្ជើញចូលរួមកម្មវិធីខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងអធិការកិច្ច និងមានសមាសភាពចូលរួមចំនួន១៥០នាក់មកពីក្រសួង និងស្ថាប័នផ្សេងៗទៀត។
សូមជម្រាបផងដែរថា ប្រទេសកម្ពុជាបានចងសម្ព័ន្ធភាពជាដៃគូជាមួយប្រជាមានិតកូរ៉េជាយូណាស់មកហើយ ដែលការៀបចំកម្មវិធីនេះឡើង គឺការបង្កើននូវមិត្តភាពក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឲ្យកាន់តែស្អិតរមួតថែមទៀត៕









