តំណាង​នាយឧត្តមសេនីយ៍​ ស ថេត ចុះ​សួរ​សុខទុក្ខ​ និង​នាំយកអំណោយ​ជូនកម្លាំង​នគរបាលជាតិ​ជូនកងទ័ព​កំពុង​សម្រាកព្យាបាល​នៅមន្ទីរ​ពេទ្យ​បង្អែក​១៦មករា ខេត្តព្រះវិហារ​

Vannak News Network

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២៥នេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ តំណាងរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​សហការី​ បានចុះសួរសុខទុក្ខ​ ព្រមទាំង​នាំយកនូវអំណោយរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ដើម្បីឧបត្ថម្ភដល់កងកម្លាំងនគរបាលជាតិ និងកងកម្លាំងខេមរភូមិន្ទ ដែលកំពុងសម្រាកព្យាបាល​ជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត​ ១៦មករា ខេត្តព្រះវិហារ​។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាននាំយកនូវផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ព្រមទាំងជូនពរឲ្យកងកម្លាំងទាំងអស់ ឆាប់ជាសះស្បើយពីជំងឺ និងឆាប់បានវិលចូលបម្រើអង្គភាព ប្រជាពលរដ្ឋ និងសង្គមជាតិ។


អំណោយរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រីវ ស ស៊ីណា ដែលលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នាំមកជូនកងកម្លាំងនគរបាលជាតិ និងកងកម្លាំងខេមរភូមិន្ទ សរុបចំនួន១៤នាក់ ក្នុងនោះ កងកម្លាំងនគរបាលជាតិ ៣នាក់ និងកងកម្លាំងខេមរភូមិន្ទ១១នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន៤០០,០០០រៀល ភេសជ្ជៈ ទឹកសុទ្ធ ទឹកក្រូច និងមីមួយចំនួន៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top