ក្រុមគ្រួសារ​អតីត​យុទ្ធជន​ជួបគ្រោះថ្នាក់​ចរាចរណ៍​ ទទួលបាន​ការយកចិត្តទុកដាក់ពីសម្ដេច​កិត្តព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន នៅមន្ទីរពេទ្យ​កាល់ម៉ែត​

Vannak News Network

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រមកម្ពុជា និងសហការី អញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រួសារកងទ័ព ចំនួន២នាក់រងគ្រោះថ្នាក់ចរាចរណ៍ដោយរអិលរថយន្តដឹកសពកូនស្រី របស់វីវកងទ័ព ដែលបណ្តាលឲ្យសមាជិកគ្រួសារក្នុងរថយន្តនោះ ដែលមានស្ត្រីជាម្តាយក្មេក និងបុរសជាប្តីរបស់សព រងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅដើមខែកញ្ញា ឆ្នាំ២០២៥។


លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។


សម្រាប់ក្នុងឳកាសចុះសួរសុខទុក្ខនេះ លោកស្រី ពុំ ចន្ទីនី ក៏បាននាំយកផ្លែឈើមួយកន្ត្រក និងថវិកាមួយចំនួន ជូនដល់គ្រួសារកងទ័ព និងជូនពរជំងឺឆាប់បានជាសះស្បើយ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top