ឧបនាយករដ្ឋមន្ដ្រី​ ហ៊ុន ម៉ានី សូមទុកចិត្ត​លើ​ការដឹកនាំ​របស់រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ «ស្ងប់ស្ងាត់​តែមិននៅស្ងៀម​»

Vannak News Network

(ភ្នំពេញ)៖ ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយពីស្ថានភាព និង​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែនកម្ពុជា​ថៃ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើ​កឡើង​អំពីបញ្ហាមួយ​ចំនួន​ និង​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ដ្រៃនៃកម្ពុជា​ គឺបង្ហាញ​នូវ​ផលវិជ្ជមាន​ជានិច្ច​។


ឯកឧត្តម ហ៊ុន ម៉ានី ក្នុង​កិច្ចប្រជុំនេះ​បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់សមាជិក​សមាជិការ​ដែលតែងតែ​យកចិត្ត​ទុកដាក់​ក្នុង​ការអនុវត្តកម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលកម្ពុជា​នាពេលបច្ចុប្បន្ន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ជាពិសេស​គោលដៅក្នុង​ការដឹកនាំ​ គ្រប់​គ្រង​ និង​អភិវឌ្ឍ​វិស័យ​មុខងារ​សាធារណៈ ការកែទម្រង់​រដ្ឋាបាលសាធារណៈ។ ការប្រឹង​ប្រែង​ទាំង​អស់គ្នា​ ដែលជាសមាជិកសមាជិការ​នាំ​ឲ្យ​កម្ពុជា​យើង​មានដំណោះស្រាយ​ប្រកបដោយសន្ដិភាព​ស្ដាប់​តាម​រដ្ឋាភិបាល​ នោះ​​គ្មាន​ឆាកប្រយុទ្ធ​ដែលមានការស្លាប់ទាំង​សងខាងនោះទេ។


ឧបនាយករដ្ឋមន្ដ្រីរូបនេះ​ បានថ្លែង​បន្ថែម​ថា ស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផ្អែកលើមូលដ្ឋានការទូត ក៏ដូចជាច្បាប់អន្តរជាតិ ដូចប្រសាសន៍របស់សម្តេចធិបតីលើកឡើងថា «ស្ងប់ស្ងាត់ តែមិននៅស្ងៀម»។


ឯកឧត្តម​បានលើកទឹកចិត្ត ឲ្យសមាជិក សមាជិកាគ្រប់រូបបន្តជឿជាក់លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ សូមសមាជិកា សមាជិកា បន្តថែរក្សាស្មារតីស្នេហាជាតិ មោទនភាពជាតិ និងការគាំទ្ររាល់វិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី និងកម្លាំងជួរមុខកម្ពុជា ដែលពិតជាមានសមត្ថភាព និងមានទំនួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ឈានទៅកាន់ប្រក្រតីភាព និងនាំមកនូវសន្តិភាពពេញលេញ៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top