សម្ដេច​តេជោហ៊ុនសែន​ ៖ នេះជាការ​ប្រមូលផលដើម​រដូវ​នៃយុទ្ធសាស្ដ្រ​(ស្ងាត់តែមិន​ស្ងៀម​)របស់នាយករដ្ឋមន្ដ្រី​ ហ៊ុន ម៉ាណែត​

Vannak News Network

តាមរយៈផេក​ផ្លូវការ​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ បានបង្ហោះខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​កម្ពុជា​និង​ថៃ​ក្រោម​ការរៀបចំ​របស់​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​ជាប្រធាន​អាស៊ាន គាំទ្រដំណោះស្រាយ​យ៉ាង​យកចិត្ត​ទុកដាក់​ពីសំណាក់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ​ នៅព្រឹកថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២៥នេះ​។


ខ្លឹមសារ​របស់​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះថា នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់របស់នាយករដ្ឋមន្ត្រីម៉ាឡេសុីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ការរក្សាឲ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top