(ភ្នំពេញ) ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបានហេីយជនល្មេីសដែលដុតផ្ទះបណ្តាលអោយស្ត្រីជាប្រពន្ធស្លាប់,ប្តីរបួសធ្ងន់ និងខូចខាតសម្ភាររួមទាំងផ្ទះ១២ខ្នង ស្ថិតនៅភូមិរលួស សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២៥ ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោដែលដឹកនាំចុះឃាត់ជនល្មេីសផ្ទាល់បានបញ្ជាក់ថាកម្លាំងរបស់លោកតាមចាប់ជនល្មេីសបានភូមិទួលចាន់ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ កំពុងនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដេីម្បីបន្តនីតិវិធីច្បាប់៕
.png)





