សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​៦៥៨នាក់​នៅក្រុង​បាវិត​ ខេត្តស្វាយរៀង​ ពាក់ព័ន្ធ​Online Scams​

Vannak News Network

(ខេត្តស្វាយរៀង) ៖ កម្លាំង​សមត្ថកិច្ច​នៃព្រះរាជាណាចក្រកម្ពុជា​បានចុះ​បង្ក្រាប​ករណី Online Scams​ ខ្នាតធំ​ដោយ​បានឃាត់ខ្លួន​ជនសង្ស័យ​បានចំនួន​ជាង​៦០០នាក់ កាលពីថ្ងៃទី​០៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅ​ត្រង់ចំណុច​ផ្លូវ​បេតុង ភូមិ​បាវិត​កណ្ដាល សង្កាត់បាវិត ក្រុង​បាវិត​ ខេត្តស្វាយរៀង​។


ជាលទ្ធផលរកឃើញជនសង្ស័យសរុបចំនួន៥៧នាក់ ក្នុងនោះខ្មែរ១២នាក់ ដែលជាអ្នកអនាម័យ សន្តិសុខ និងបកប្រែ។ ក្រៅពីនេះ ជាជនបរទេស មានទាំងអស់៦សញ្ជាតិ។ ចំណែក ទីតាំងទីពីរ គឺអគារភ្លោះកម្ពស់៩ជាន់ ស្ថិតនៅលើផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជាលទ្ធផល រកឃើញជនសង្ស័យ៦០១នាក់។ ពួកគេជាជនបរទេស មានទាំងអស់៤សញ្ជាតិ។


លោក ទូច សុឃៈ អះអាងថា៖ «ជនសង្ស័យខាងលើ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចការនេះ ក្រុមការងារនៃគណៈកម្មការចំពោះកិច្ច នៃក្រសួងមហាផ្ទៃ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង»។ 


លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ជាអ្នកដឹកនាំប្រតិបត្តិការ ហើយបានពិនិត្យវត្ថុតាង និងធ្វើកោសល្យវិច័យបឋម លើទីតាងទាំងពីរ។ ទីតាំងទីមួយ ក្រុមជំនាញ រកឃើញក្រុមជនសង្ស័យ ធ្វើសកម្មភាពឆបោកតាមរូបភាពក្លែងបន្លំជាសមត្ថកិច្ចដើម្បីគំរាមជនរងគ្រោះ។ ទីតាំងទីពីរ ឃើញក្រុមជនសង្ស័យ ធ្វើសកម្មភាពឆបោក ក្រោមរូបភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងក្រោមរូបភាពស្នេហា ការចុះឈ្មោះរត់កីឡាម៉ារ៉ាតុងក្លែងក្លាយ និងការប្រើប្រាស់បច្ចេកវិទ្យា Ai Deep Fake ដើម្បីក្លែងវីដេអូនិងរូបភាពសម្រាប់ក្លែងអត្តសញ្ញាណ។


លោក ទូច សុឃៈ វាយតម្លៃប្រតិបត្តិការខាងលើ ជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីឆន្ទៈពិតប្រាកដ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពប្រាកដនិយមរបស់កម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកល។ ជាក់ស្ដែង កម្ពុជាបានបណ្ដេញជនបរទេស១៥០០០នាក់ ពាក់ព័​ន្ធនឹងបទល្មើសឆបោកអនឡាញ ក្នុងរយៈពេលជាង២ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕ 



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top