(ភ្នំពេញ) ៖ អ្វីដែលកម្ពុជារងចាំជាយូណាស់មកហើយ អស់រយៈពេល១៥៥ថ្ងៃដែលវីរៈកងទ័ពរបស់កម្ពុជាយើង ត្រូវបានយោធាថៃចាប់ខ្លួន មកដល់ថ្ងៃនេះគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ថៃបានប្រគល់នូវវីរៈកងទ័ពមកកម្ពុជាតាមច្រកព្រំដែនខេត្តប៉ៃលិន ធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការសប្បាយរីករាយជាពន់ពេក ហើយបានមានការគោរពដឹងគុណចំពោះវីរៈភាពដ៏អង់អាចនេះផងដែរ។
រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់បំផុតចំពោះសុខសុវត្ថិភាពរបស់កម្ពុជា ប្រជាពលរដ្ឋកម្ពុជា វីរៈកងទ័ព និងវីរៈនគរបាល រហូតបានចចារគ្នាជាមួយថៃបានការព្រមព្រៀងវិជ្ជមាន គឺបទឈប់បាញ់គ្នា៕
រូបភាព និង អត្ថបទ ៖ ទេព វីរៈ
.jpg)






