ចោរ​ជួប​ស៊យ​ឆក់ខ្សែ.កប៉ះ​ចំនារីជើងខ្លាំង​៣នាក់​វ៉ៃផ្អើល​ប្រជាពលរដ្ឋ​ឡោមព័ទ្ធ​ចាប់ខ្លួន​បាន​

Vannak News Network

(ភ្នំពេញ) ​៖ ចោរឆក់ប៉ះចំថ្ងៃស៊យ​ឆក់ខ្សែ.កចំនារី​ជើងខ្លាំង​៣នាក់ ដែលជិះ​ចំទិសដៅ​ស្របគ្នា​ បានជិះដេញតាម​រហូតវាយ​បណ្ដាល​ទ្រោមខ្លួន​ ហើយ​បាន​ហៅប្រជាពលរដ្ឋមកជួយ​ឃាត់បានសម្រេច ដែលហេតុការណ៍​នេះ​បានកើតឡើង​ស្ថិតនៅ​វេលាម៉ោង​ ០៥៖៤០នាទី​ ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុច​ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ​។


ចោរឆក់​ទាំង​២​នាក់​ខាងលើ​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ក្រោយ​ពេល​ចាប់ខ្លួន​បាន ប្រជាពលរដ្ឋ ​បាន​ប្រគល់​ចោរ​ទាំង​២​នាក់​នេះ ​ទៅ​ឲ្យ​នគរបាល​ភ្លាម​ៗ​ដែរ។ ដោយឡែក​នារី​រង​គ្រោះ ក៏​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ដែរ ហើយ​ខ្សែ​ក​របស់​នាង ​ដែល​ត្រូវ​ចោរឆក់​យក​មិន​បាន​សម្រេច​នោះ ជា​ខ្សែ​ក​ប្លា​ទី​ន ។


អ្នក​ភូមិ​ខាងលើ ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​មាន​គ្នា​៣​នាក់ បាន​ជិះ​ម៉ូតូ​ ១​គ្រឿង ម៉ាក​ Honda PCX ព​ណ៍​ស ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​បុរី​សែន​មនោ​រម្យ ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែមានចោរ​២​នាក់ ជិះ​មូ​តូ​១​គ្រឿង ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1KG-2201 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្របគ្នា ដេញ​តាម​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ប្លា​ទី​ន​ពី​នាង ។


អ្នក​ភូមិ​ដដែល ​បាន​និយាយ​បន្ត​ថា ខណៈនោះ​ឆក់​ មិន​បាន​សម្រេច​ឡើយ ​ដោយ​ស្ត្រី​រង​គ្រោះ ​នាំ​គ្នា​ប្រតាយប្រតប់​តបត​វិញ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទាំងអស់​គ្នា បន្ទាប់​មក​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចោល​ម៉ូតូ​ចូល​ទៅ​ក្នុង​បុរី​សែន​មនោ​រម្យ។ ប៉ុន្តែ​ពេល​នោះ ​នារី​រង​គ្រោះ​ទាំង​៣​នាក់ ​បាន​ស្រែក​ឆោឡោ​ថា​«​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នាជួយ​ដេ​ញ​តាម​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។ បន្ទាប់​មក ​ក៏​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​កន្ទោក​ ឲ្យចុះ​ទៅ​យក​ចោរ​២​នាក់​នោះ ​ទៅ​សួរនាំ​ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ច្បាប់ ៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top