លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្ដដឹកនាំក្រុមការងារ​គោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅសមរភូមិមុខនៅក្នុង​ខេត្តព្រៃវែង​ និងខេត្តស្វាយរៀង​ - Pich-Chanmony

Vannak News Network

(ភ្នំពេញ​)​ ៖ នៅថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ​បណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចូលរួមគោរពវិញ្ញាណក្ខន្ធ​វីរយុទ្ធជន​ពលី​នៅសមរភូមិ​មុខ​ទិសឧត្តមានជ័យ និង​ទិស​ខេត្តព្រះវិហារ​ ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​ខេត្តព្រៃវែង​ និង​ខេត្តស្វាយរៀង​ ដើម្បី​ថ្លែង​ដឹងគុណបំណាច់​ដ៏ជ្រាលជ្រៅក្នុង​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ពី​ខ្មាំង​សៀម​ឈ្លាន​ពាន​កម្ពុជា​នាពេលកន្លងមក​។



លោកជំទាវបណ្ឌិតក៏បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និងបេសកកម្មក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំគុណូបការគ្មានថ្ងៃបំភ្លេចបានសម្រាប់ជាតិយើង។ សូមឱ្យវិញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។



ព្រមជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចារឹកទុកជាការចងចាំជារៀងរហូតសម្រាប់ជាតិ និងជាការដឹងគុណដល់វីរភាពមិនអាចកាត់ថ្លៃបានចំពោះការពលីលើសមរភូមិមុខក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងដែនអធិបតេយ្យភាពកម្ពុជា។ លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង ក្រោយពីបាត់បង់បង្គោលគ្រួសារផងដែរ៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top