ឯកឧត្តម​បណ្ឌិត​ ឆាយ សុផល រដ្ឋលេខាធិការក្រសួង​ព័ត៌មាន​ជម្រុង​ដល់​មន្ដ្រី​ទទួលបន្ទុកព័ត៌មាន និង​សាធារណមតិ​ត្រូវ​ធ្វើការ​ប្រកបដោយភាព​ស្និត​ស្នាល​ជាមួយមន្ដ្រី​ជំនាញ​ជុំ​វិញ​រាជធានីខេត្ត​របស់ខ្លួន​

Vannak News Network

(បាត់ដំបង) ៖ ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​បើកវគ្គ​បំប៉ន​ ស្ដីពី​ការពង្រឹង​សមត្ថភាព​លើការងារ​ព័ត៌មាន និង​សាធារណមតិ​ដល់​មន្ដ្រីពាក់ព័ន្ធដែលមក​ពី​មន្តីរព័ត៌មាន​ខេត្ត​បាត់ដំបង​ ប៉ៃ​លិន​ បន្ទាយមានជ័យ ឧត្តមានជ័យ​ កំពង់ឆ្នាំង​ និង​មន្ទីរព័ត៌មាន​ខេត្តពោធិ៍សាត់​ នាព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន​។


ឯកឧត្តម​បណ្ឌិត ឆាយ សុផល បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមអ្នកសារព័ត៌មានយើងត្រូវប្រឈមនូវទស្សនចម្រុះ គឺមកពីខាងក្នុងផង និងមកពីខាងក្រៅប្រទេសផង ដូច្នេះ យើងត្រូវស្វែងយល់រៀនសូត្រឱ្យទាន់នូវបច្ចេកវិទ្យា និងចេះសម្របសម្រួលជាមួយមន្ទីរផ្សេងៗ ក្នុងនាមអ្នកគាំទ្រ និងអ្នកសម្របសម្រួលដើម្បីបានដំណឹងផ្សព្វផ្សាយដល់សាធារណជនផង ថ្នាក់ដឹកនាំខេត្ត និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានផង»។


ឯកឧត្តម​បានបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។


លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានថ្លែងថា ក្រុមការងារសម្របសម្រួលព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានខេត្ត បានអនុវត្តតាមផែនការស កម្មភាព និងក្តាប់សភាពការណ៍ថ្មីៗ ដោយប្រកាន់ខ្ជាប់នូវ ភាពបុរេសកម្ម សកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្រៅពីនេះក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិ បានបង្កើនកិច្ចសហការល្អជាមួយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានក្រុងស្រុក។ ក្នុងនោះមន្ទីរបានបង្កើតច្រកព័ត៌មានតាមគ្រុបតេឡេក្រាម គឺក្រុមព័ត៌មាន និងដោះស្រាយមតិមហាជន ដែលមានថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ក្រុង-ស្រុក ហើយបានធ្វើការឆ្លើយតប បកស្រាយរាល់ព័ត៌មានរសើបក្នុងខេត្ត និងបានទាន់ពេលវេលា។


លោក ផេង សុទ្ធី អភិបាលរងខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានធ្វើការងារយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំខេត្តលើការងារព័ត៌មាន និងសាធារណមតិនេះ។ លោកបញ្ជាក់ថាវគ្គបំពាក់បំប៉ននៅខេត្តបាត់ដំបងនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយជាដើម។


លោកអភិបាលរងបញ្ជាក់ថា ការងារគ្រប់គ្រង និងផ្សព្វផ្សាយវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តបាត់ដំបង មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក៏ប៉ុន្តែក្នុងនេះ ក៏មានបញ្ហាមួយចំនួនក្នុងខេត្ត ក៏ដូចជាព័ត៌មានទូទៅជាអាទិ៍៖ ព័ត៌មានក្លែងក្លាយ ព័ត៌មាន ប្រឌិត អ្នកផលិតមាតិកា (Content Com MMO, intuencer និងព័ត៌មានអសកម្មមួយចំនួន ដែលរដ្ឋបាលខេត្តត្រូវបានយកចិត្តទុកដាដាក់ និងបានរៀបចំបង្កើតឱ្យរចនាសម្ព័ន្ធគ្រប់គ្រងនៅតាមមន្ទីរអង្គភាពជំនាញក្នុង ខេត្ត តាមបណ្តារដ្ឋបាលក្រុង ស្រុក និងដល់រដ្ឋបាលឃុំសង្កាត់ មានយន្តការសម្រាប់តាមដាន សាធារណមតិ បណ្តាញសង្គមនានា ដើម្បីឆ្លើយបំភ្លឺ និងបកស្រាយបានទាន់ពេលវេលាតាមរយៈ Messenger Telegram ជាដើម៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top