(ខេត្តមណ្ឌលគិរី) ៖ នារាត្រីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និង លោកជំទាវ រួមទាំងមន្រ្តីក្រោមឱវាទ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមបង្ហោះគោម បណ្ដែតប្រទីប អកអំបុក តាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរ និងទស្សនាការបាញ់កាំជ្រួច ក៏ដូចជារាំលេងកម្សាន្តសប្បាយ ក្រោមម្លប់នៃសុខសន្តិភាព ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅនៅទំនប់សែនសុខដុម និងបរិវេណសាលាខេត្ត ស្ថិតនៅក្រុងសែនមនោរម្យ៕
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
11/06/2025
Share to other apps









