(កៀវ, មូស្គូ)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា រុស្ស៊ីបានដាក់កម្លាំងរបស់ខ្លួនឆ្ពោះទៅទីក្រុង Pokrovsk នៃ Donbas ដើម្បីចូលកាន់កាប់គ្រប់គ្រងទីក្រុងរបស់អ៊ុយក្រែងទាំងស្រុងតែម្ដង ប៉ុន្ដែអ៊ុយក្រែនក៏បានប្រឈមនឹងវាយបកយ៉ាងចាស់ដៃរជាមួយរុស្ស៊ីផងដែរ។
អ៊ុយក្រែនទទួលស្គាល់ថា កងទ័ពរបស់ខ្លួនពិតជាកំពុងប្រឈមមុខនឹងគ្រាលំបាកនៅក្នុងទីក្រុងយុទ្ធសាស្ត្រភាគខាងកើត Pokrovsk ដែលធ្លាប់ជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភាដ៏សំខាន់សម្រាប់កងទ័ពអ៊ុយក្រែន និងដែលរុស្ស៉ីព្យាយាមដណ្តើមកាន់កាប់អស់រយៈពេលជាងមួយឆ្នាំមកហេីយ។
តាមក្រសួងការពារជាតិរុស្ស៉ី កងទ័ពអ៊ុយក្រែនត្រូវបានឡោមព័ទ្ធនៅក្នុងស្រុកជាច្រើននៃទីក្រុង ហេីយបន្តវាយរុញច្រានឆ្លងទៅភាគខាងជើង។ កងកម្លាំងរុស្ស៉ី កំពុងបោសសម្អាតទាហានអ៊ុយក្រែនពីការឈរជេីងនៅភាគអាគ្នេយ៍ទីក្រុង Pokrovsk និងបានបំបែកការវាយបករបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៉ីមើលឃើញទីក្រុង Pokrovsk ថាជាច្រកចូលទៅរកការចាប់យកតំបន់ដែលនៅសល់ប្រហែល ១០ភាគរយ ឬ ៥ ០០០គីឡូម៉ែត្រក្រឡា នៃតំបន់ឧស្សាហកម្ម Donbas ភាគខាងកើតអ៊ុយក្រែនដែលជាគោលដៅសំខាន់មួយនៅក្នុងសង្រ្គាម៕


