ឯកឧត្តម​ ខាំ សុផារី និងក្រុមគ្រួសារ​ចូលរួម​ឧបត្ថម្ភ​ថវិការ​ចំនួន​៣០០០ដុល្លារ​ ជូន​ដល់​កងទ័ព​ជួរមុខ​ និង​ជនភៀសសឹក​តាម​រយៈសម្ដេច​តេជោ ហ៊ុន សែន

Vannak News Network

(ភ្នំពេញ)៖ ឯកឧត្តម ខាំ សុផារី និងក្រុមគ្រួសារ បានប្រកាសចូលរួមឧបត្ថម្ភថវិកា ចំនួន៣,០០០ដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន។



ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ខាំ សុផារី និងក្រុមគ្រួសារ គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។


ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top