សម្ដេច​តេជោ ហ៊ុន​ សែន ច្រាន​ចោល​ចេតនាទុច្ចរិត​របស់​ថៃ​ដែលចោទ​ថា កម្ពុជា​មាន​ជនបរទេសនៅពីក្រោយ​

Vannak News Network

(ភ្នំពេញ​) ៖​ ក្រោយ​ការ​ចោទ​ប្រកាន់​ដោយចេតនាលាបពណ៌ទុច្ចរិត​របស់​ថៃ​មកលើ​កម្ពុជា​យើងដោយគ្មាន​អំណះអំណាង​ត្រឹមត្រូវ​ សម្ដេច​តេជោ ហ៊ុន សែន បាន​ឆ្លើយតបវាយបកយ៉ាង​ចាស់ដៃរ​ដើម្បីភាព​ថ្លៃថ្នូរ​របស់កម្ពុជា​ ដែលសម្ដេច​បាន​បដិសេធទាំង​ស្រុង​តែម្ដង​ ហើយ​សង្គ្រាម​ដែល​បង្កឡើង​ដោយទ័ព​ឈ្លានពាន​របស់ថៃ​ ឈានចូលថ្ងៃទី​១០ នាថ្ងៃទី​១៦ ខែធ្នូ នេះគឺជាការ​តស៊ូ​វាយ​បករបស់កងទ័ព​កម្ពុជា​ទាំង​ស្រុងតែម្ដង​។


ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្ស៊ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។    ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬ ធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ»។ សម្តេច ហ៊ុន សែន បានអះអាងយ៉ាងដូច្នេះ។


ក្នុងសាររបស់ខ្លួននារសៀលថ្ងៃទី១៦ ខែធ្នូ នេះដែរ សម្តេចប្រធានព្រឹទ្ធសភា បញ្ជាក់ថា កម្ពុជាមិនមានយោធាបរទេសលើទឹកដីខ្លួន ចាប់តាំងពីអ៊ុនតាក់ដកចេញតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ សម្តេចពន្យល់ថា៖ «យើងទទួលស្គាល់ថា យើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ»។


សម្តេច ហ៊ុន សែន បានបន្ថែមថា កម្ពុជាក៏ទទួលស្គាល់ដែរថា ពេលនេះ មានជនបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពុជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធា ឬការប្រយុទ្ធនោះឡើយ។


ការផ្សព្វផ្សាយរបស់សារព័ត៌មានថៃទាក់ទងនឹងវត្តមានទាហានស៊ីឈ្នួលរុស្ស៊ីក្នុងជួរកងទ័ពខ្មែរ ក៏ត្រូវបានស្ថានទូតរុស្ស៊ី នៅទីក្រុងបាងកក ចេញសេចក្តីថ្លែងការណ៍បដិសេធរួចហើយ កាលពីថ្ងៃទី១៥ ខែធ្នូ។


នេះមិនមែនជាករណីថ្មីឡើយ ដោយសារព័ត៌មានថៃ ក៏ធ្លាប់បានចោទកម្ពុជាម្តងហើយ កាលពីអំឡុងការបាញ់ប្រហារ៥ថ្ងៃកាលពីអំឡុងខែឧសភា ដោយកាលណោះ ពួកគេបានភ្ជាប់រូបថតទាហានខ្មែរម្នាក់ និងជាកីឡាករបាល់ទះ ដោយកុហកមតិអន្តរជាតិថា ជាទាហានស៊ីឈ្នួលរុស្ស៊ី៕

អត្ថបទដោយ ៖​ ទេព វីរៈ







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top