ឧកញ៉ាបណ្ឌិត​ ហោ សេរីវឌ្ឍន៍​ នាំ​យកអំណោយ​សម្ដេច​ធិបតី​នាយករដ្ឋមន្ដ្រី​ចែកជូន​ជនភៀសសឹក​ចំនួន​១០០០នាក់នៅខេត្តបាត់ដំបង​

Vannak News Network

(ខេត្ត​បាត់ដំបង​) ៖ ដោយការយកចិត្តទុកដាក់​ចំពោះ​ជនភៀសសឹក​ នារសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចាត់​លោកឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិក​គណៈកម្មការធិការកណ្ដាល សមាជិកគណៈអចិន្ដ្រៃ​យ៍​ និង​ជាប្រធាន​ផ្នែកក្រៅប្រព័ន្ធ​នៃយុវជន​គណបក្សថ្នាក់កណ្ដាល ដឹកនាំ​ប្រតិភូ​នាំយកអំណោយ​របស់សម្ដេច​ចែកជូន​ប្រជាពលរដ្ឋ​ភៀសសឹកចំនួន​១០០០នាក់​ នៅជំរុំភៀសសឹក​វត្ដ​ខ្នាចរមាស ខេត្តបាត់ដំបង​។


ការចុះចែក​អំណោយ​ប្រកប​ដោយទឹកចិត្ត​ថ្លៃថ្លារ​របស់សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ សមាសភាព​ប្រតិភូអមដំណើរ​ដោយ​ ឯកឧត្តម​ សុខ លូ អភិបាលខេត្ដបាត់ដំបង​, អភិបាល​រងខេត្ត, ឯកឧត្តម តាំង​ ជុនលី​ និង​ឯកឧត្តម លោកជំទាវ លោកលោកស្រី ផ្នែកក្រៅប្រព័ន្ធ​យុវជន​ថ្នាក់កណ្ដាល និងថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត។ 


នាឱកាសនោះផងដែរ លោកឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ បានពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើសាកសួរ​សុខទុក្ខពីសំណាក់​សម្ដេ​ច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ជូនដល់ប្រជាពលរដ្ឋ​ដែលកំពុងតែ​ភៀសសឹកនេះឲ្យបានដឹងថា​ រាជរដ្ឋាភិបាលកម្ពុជា​បាននឹងកំពុងតែយកចិត្តទុកដាក់​ក្នុង​ការ​រកទីតាំង​មានសុវត្ថិភាព​ហើយ បានផ្គត់ផ្គង់​ដល់ពួកគាត់​ឲ្យ​ហូប​ចុកគ្រប់គ្រាន់ទៀត​ផង។ ទាំង​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​​ និង​សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន​កំពុង​តែ​ខិតខំប្រឹង​ប្រែង​តស៊ូរ​ដឹកនាំ​ការពារជាតិ​មាតុភូមិ​មិនឲ្យខ្មាំង​សត្រូវ​មក​ដណ្ដើមទឹកដីដោយ​ងាយស្រួលនោះទេ ជាពិសេស​សម្ដេច​ទាំង​ទ្វេរ​ក៏កំពុង​រកដំណោះស្រាយ​ក្នុង​កាចរចារ​រកសន្ដិភាព​រវាង​ប្រទេសទាំង​ពីរផងដែរ​។


ក្រោយ​មានមតិសំណេះ​សំណាល​រួចហើយ លោកឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ និង​ប្រតិភូ​បាន​យកអំណោយ​ចែកជូន​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ដែលកំពុងតែភៀស​សឹកគ្រប់ៗគ្នា​ប្រកបដោយទឹក​មុខសប្បាយរីករាយក្នុង​គ្រាដ៏សែនលំបាកនេះ​ ដែលមានការ​យកចិត្ត​ទុកដាក់​ដ៏ខ្ពង់ខ្ពស់បំផុត​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​៕

អត្ថបទដោយ ៖ ទេព វីរៈ






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top